ប្រព័ន្ធស្ថិតិអត្រានុកូលដ្ឋាន

បណ្ណាល័យ គ.ជ.អ.ប

ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រគល់គោយន្ត និងបំពាក់ឧបករណ៍ជូនដល់សហគមន៍កសិកម្ម ចំនួន ១៣ ក្នុងខេត្តស្វាយរៀង

 

ពិធីប្រគល់គោយន្ត និងបំពាក់ឧបករណ៍ជូនដល់សហគមន៍កសិកម្ម ចំនួន ១៣ ក្នុងខេត្តស្វាយរៀង

នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មានរៀបចំពិធីប្រគល់គោយន្ត និងបំពាក់ឧបករណ៍ជូនដល់សហគមន៍កសិកម្ម ចំនួន ១៣ ក្នុងខេត្តស្វាយរៀង ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្ដម កៅ ផល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ជើញចូលរួមពីឯកឧត្ដម ពេជ សាវ៉ាន់ អភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធាន និងមន្ត្រីរាជការ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងតំណាងសហគមន៍កសិកម្មនានាដែលមាននៅក្នុងខេត្ត ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងអំណរគុណដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលតែងតែជួយសហការ និងគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មក្នុងខេត្តស្វាយរៀង នាពេលកន្លងមក ហើយដែលថ្ងៃនេះទៀត បានផ្ដល់នូវអំណោយដ៏មានសារៈសំខាន់ជាគោយន្ត ចំនួន ១៣គ្រឿង ដល់សហគមន៍កសិកម្មទាំង ១៣ ក្នុងខេត្ត សម្រាប់យកទៅប្រើប្រាស់បម្រើឲ្យការងារផលិតកម្ម និងអាជីវកម្ម ដែលជាប្រយោជន៍រួមរបស់សហគមន៍ទាំងមូល ។ ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើននៃវិស័យកសិកម្មក្នុងខេត្តនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងលើការបង្កបង្កើនផលស្រូវ ការដាំដំណាំកសិ-ឧស្សាហកម្ម ការចិញ្ចឹមសត្វ និងការដាំបន្លែជាលក្ខណៈគ្រួសារ ជាពិសេសការដាំដុះបន្លែសរីរាង្គ ជាលក្ខណៈសហគមន៍កសិកម្ម ដោយបាននាំយកទៅលក់នៅតាមផ្សារទំនើបនានានៅរាជធានីភ្នំពេញ ដែលលទ្ធផលទាំងអស់នេះ គឺកើតចេញពីការចូលរួមចំណែកយ៉ាងសកម្មពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការសង្គមស៊ីវិល អង្គភាពពាក់ព័ន្ធ និងការខិតខំប្រឹងប្រែងរបស់សហគមន៍កសិកម្មទាំងអស់ដែលមាននៅក្នុងខេត្ត ។

ទនឹ្ទមនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់សហគមន៍ទាំងអស់ត្រូវខិតខំប្រើប្រាស់ និងទាញផលពីឧបករណ៍ដែលទទួលបាននៅថ្ងៃនេះឲ្យអស់លទ្ធភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច យកទៅប្រើប្រាស់សម្រាប់បម្រើឲ្យផលប្រយោជន៍រួម និងពិតប្រាកដរបស់សហគមន៍ ធានាការប្រើប្រាស់ឲ្យបានគង់វង្សយូរអង្វែង និងត្រូវសំអាត ទុកដាក់ រក្សាទុកឲ្យបានត្រឹមត្រូវនៅក្រោយពេលប្រើប្រាស់រួច ៕
#ខេត្តស្វាយរៀង#មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ#

 

ព័ត៌មានថ្មីៗ

យុទ្ធសាស្ត្រចតុកោណ(ដ៣)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ 2

ម្សិលមិញ 3

សប្តាហ៍ 15

ខែ 142

សរុប 5416